F

រឿង សត្វពស់ និងអំពិលអំពែក

 

សត្វពស់មួយក្បាល ដេញចឹកសត្វអំពិលអំពែកដែលរស់នៅដើម្បីបំភ្លឺ។ អំពិលអំពែក បានឈប់ ហើយនិយាយទៅកាន់ពស់ថា៖    

អំពិលអំពែក៖ តើខ្ញុំអាចសួរអ្នកបីសំណួរបានទេ?    

ពស់៖ អ្នកអាចសួរបាន!   

អំពិលអំពែក៖ តើខ្ញុំជាកម្មសិទ្ធិនៃអាហាររបស់អ្នកមែនទេ?    

ពស់៖ អត់ទេ!   

អំពិលអំពែក៖ តើខ្ញុំបានធ្វើអ្វីខុសដល់អ្នកមែនទេ?   

ពស់៖ នោះក៏មិនមែនដែរ!   

អំពិលអំពែក៖ បើដូច្នេះ ហេតុអ្វីបានជាអ្នកតាមចឹកខ្ញុំ?  

ពស់៖ ព្រោះខ្ញុំមិនអាចឈរមើលឯងភ្លឺបានទេ។  

អត្ថន័យនៃសាច់រឿង៖

ជារឿយៗ មនុស្សខ្លះ មិនអាចទ្រាំមើលអ្នកភ្លឺបាន ហើយក៏ធ្វើចរិតដូចសត្វពស់ ស្ងៀមស្ងាត់ មិននិយាយ តែគេត្រៀមតាមបំផ្លាញអ្នក (ច្រណែនអ្នកដោយឃើញអ្នកល្អជាង ឃើញជីវិតរបស់អ្នកកំពុងតែជោគជ័យ) ។​​​​​​​         

Post a Comment

Previous Post Next Post

SHANA ONLINE SHOP