F

រឿង តាបស និងសត្វកណ្ដុរ

 

រឿង តាបស និងសត្វកតាបសបានឃើញ​កណ្តុរតូចមួយត្រូវក្អែកពាំ ធ្លាក់មកលើដីហៀបតែនឹងស្លាប់ ហើយក៏អាណិត រើសយកកណ្តុរនោះ​ មកឱ្យចំណីរហូតធំធាត់។

ថ្ងៃមួយ​ កណ្តុរនោះ​ ត្រូវបានឆ្មាដេញចាប់ វាភ័យណាស់រត់មកតោងតាបស​ តាបសអាណិតក៏ជប់កណ្តុរនោះឱ្យក្លាយជាឆ្មា។

លុះក្រោយមក​ ឆ្មានោះក៏ត្រូវបានឆ្កែដេញខាំ តាបសគិត​ យីអាឆ្មានេះ ខ្លាចឆ្កែទេតើ ក៏ជប់ឆ្មានោះឱ្យទៅជាឆ្កែ។

មិនយូរប៉ុន្មាន​ ឆ្កែនោះក៏ត្រូវបានខ្លាដេញខាំ​ ហើយតាបសក៏ជប់ឆ្កែនោះឱ្យក្លាយជាខ្លា។ មនុស្សម្នា​ កាលបើឃើញខ្លានោះ ក៏នាំគ្នានិយាយថា អាខ្លានេះពីមុនជាកណ្តុរទេ​។ ពេលនោះ ខ្លានឹកក្នុងចិត្តថា​ បើមិនសម្លាប់តាបសទេ មនុស្សម្នា​នឹងនៅតែនិន្ទា ហើយដឹងរឿងនេះជាមិនខាន។​ នឹកហើយក៏ដើរទៅសម្លាប់តាបស។ ពេលទៅដល់ តាបសដឹងថាខ្លានោះមកសម្លាប់គាត់ គាត់គិតថា យីអាខ្លានេះរមិលគុណតើ​ គាត់ក៏បានជប់ខ្លានោះឱ្យទៅជាកណ្តុរវិញ។

មនុស្សថោកទាប​ បើកាលណាបានបុណ្យស័ក្តិខ្ពស់​ ក៏នឹកឃើញចង់តែកម្ចាត់មេរបស់ខ្លួន​។ណ្ដុរ

Post a Comment

Previous Post Next Post

SHANA ONLINE SHOP