F

គន្លឹះដើម្បីក្លាយជាអ្នកដឹកនាំ ដ៏ពូកនៅកន្លែងធ្វើការ

១.ត្រូវលើកទឹកចិត្តបុគ្គលិករបស់ខ្លួនដើម្បីក្លាយជាអ្នកដឹកនាំម្នាក់បាន ល្គឹកណាលោកអ្នកមានមនុស្ស ដើរតាម។ ចំណុចមួយក្នុងចំណោមតម្រូវការផ្សេងទៀត ដើម្បីយកឈ្នះលើ ទឹកចិត្តបុគ្គលិក និងរក្សាពួកគេឱ្យនៅជាប់ជាមួយ ត្រូវទាមទារឱ្យលោកអ្នក ចេះលើកទឹកចិត្តពួកគេតាមរយៈទទួលស្គាល់ និងផ្តល់រង្វាន់សម្រាប់កិច្ចខិត ខំប្រឹងប្រែងរបស់ពួកគេ។

២. ឈរពិនិត្យ និងចូលរួមចំណែក ភាពខុសប្លែកគ្នាជាចម្បងដែលធ្វើការបែងចែកអ្នកដឹកនាំអំពីមនុស្សទូទៅ នៅក្នុងក្រុម គឺជាសមត្ថភាពដែលអាចឈរនៅខាងក្រៅ និងឆន្ទៈនៅក្នុងការ ចូលរួមដោះស្រាយពេលមានបញ្ហាពិបាកៗ។ លោកអ្នកត្រូវតែមានឆន្ទៈ ក្នុងការចូលរួមចំណែក និងធ្វើការចែកចាយបន្ថែមជាមួយអ្នកដទៃដើម្បី ឱ្យដឹងថា លោកអ្នកជានរណា។ វិធីមួយដើម្បីធ្វើការងារនេះ គឺផ្តើមចេញ ពីការចែករំលែកនូវអ្វីដែលអ្នកកំពុងគិត និងអំពីអ្វីដែលជាភាពក្លាហាន របស់លោកអ្នក។ ចូរចងចាំថា នៅពេលដែលអ្នកមានភាពប្រាកដនិយម កាន់តែខ្លាំង គឺកាន់តែមានភាពងាយស្រួលដើម្បីបង្កើនភាពជឿជាក់ក្នុងខ្លួន។

៣. ជឿជាក់លើខ្លួនឯង ពុំមាននរណាម្នាក់ចង់ដើរតាមបុគ្គលដែលគ្មានសមត្ថភាព ឬបុគ្គលដែល សំដែងឥរិយាបថខ្វះការជឿជាក់នោះទេ។ ការដែលមានជំនឿចិត្តលើលទ្ធភាព ដើម្បីដឹកនាំ និងផ្តល់នូវកម្លាំងដល់ក្រុមការងារទាំងមូល ទាមទារឱ្យលោកអ្នក ចេះមើលឃើញពីលក្ខណៈសម្បត្តិរបស់ខ្លួនក្នុងពន្លឺវិជ្ជមាននោះទើបមានអ្នក ដើរតាម និងមានឱកាសក្លាយជាអ្នកដឹកនាំនៅកន្លែងការងារបាន។ ដូច្នេះ កត្តាដែលសំខាន់ គឺត្រូវធ្វើការងារដោយផ្អែកទៅលើភាពជឿជាក់របស់ខ្លួនហើយត្រឡប់ភាពជឿជាក់នេះទៅលើកម្រិតនៃជំនាញ និងបទពិសោធន៍ ពីព្រោះការជឿជាក់តែម្នាក់ឯងមិនអាចឱ្យលោកអ្នកមានភាពរីកចម្រើនបានទេ។៤. ការកសាងនូវទំនាក់ទំនងល្អជាមួយមនុស្សមា្នក់លើវិថីឆ្ពោះទៅរកភាពជាអ្នកដឹកនាំ គឺទាមទារឱ្យលោកអ្នកចូលរួមចំណែករៀន សូត្រយកនូវបទពិសោធន៍អំពីអ្នកដឹកនាំថ្នាក់ខ្ពស់នៅក្នុងអង្គភាព។ ដ៏ប្រសើរប្រសិនបើបានកសាងនូវទំនាក់ទំនងវិជ្ជមានជាមួយពួកគេ ពីព្រោះវាជាជំនួយការជ្រោមជ្រែងពីសំណាក់ថ្នាក់លើ នឹងផ្តល់គុណប្រយោជន៍ដល់វិថីឆ្ពោះទៅ កាន់អង្គភាពរបស់លោកអ្នក។ ចូរចងចាំថា វាមិនមែនជាការគម្រាមកំហែង ដោយតួនាទី ឬឥទ្ធិពលរបស់ពួកគេនោះទេ ពីព្រោះកត្តាសំខាន់ គឺការយល់ ឃើញថា ពួកគេមានលក្ខណៈស្មើភាព និងទទួលស្គាល់នូវនូវតម្លៃក៏ដូចជាគុណប្រយោជន៍នៅពេលដែលមានពួកគេជួយជ្រោមជ្រែងអាជីពរបស់លោកអ្នក។៤. មិនត្រូវបង់បោវាអ្នកដឹកនាំ គឺជាអ្នកបង្ហាញឱ្យឃើញនូវឧទាហរណ៍ជាក់ស្តែង ហើយពួកគ តែងតែជំនះនូវឧសគ្គទាំងឡាយណាដែលកំពុងតែឈរបាំងផ្លូវរបស់ខ្លួន។ដើម្បីនឹងឱ្យទទួលបាននូវការគោរពនោះ លោកអ្នកចាំបាច់ត្រូវធ្វើកិច្ចការមួយ ចំនួន ដើម្បីទប់ស្កាត់ខ្លួនលោកអ្នកពីការដើរថយក្រោយ និងកាត់បន្ថយទម្លាប់ ទាំងឡាយដែលមិនអនុញ្ញាតឱ្យលោកអ្នកក្លាយជាអ្នកដឹកនាំដ៏ល្អ។ ដូច្នេះការហ៊ានប្រថុយប្រថាន និងការធ្វើដំណើរឆ្ពោះទៅមុខនឹងធ្វើឱ្យលោកអ្នកទទួលបាននូវភាពស្មោះត្រង់ពីសំណាក់មនុស្សដែលនៅជុំវិញ និងការគោរព ក្នុងនាមអ្នកជាអ្នកដឹកនាំដែលពោរពេញទៅដោយភាពជឿជាក់នេះឯង៕

Post a Comment

Previous Post Next Post

SHANA ONLINE SHOP