F

កំហុស​ចំនួន ៦ ដែលអាច​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ឱកាស​ល្អ​នៅ​កន្លែង​ការងារ





ឱកាស (បា.; សំ.) ( ន. ) (អវកាឝ) ហេតុ, ការណ៍; ស្ថាន, ទី, ទី​ទំនេរ, ចន្លោះ; វេលា, វេលា​ទំនេរ, ពេល​ស្រួល; ផ្លូវ, ទំនង; សិទ្ធិ​ជោគ; ការ​និយម, ការ​អនុលោម; សេចក្ដី​អនុញ្ញាត​ឲ្យ; ការ​យល់​ព្រម​តាម : ឱកាស​ល្អ ពេល​ល្អ, ទំនង​ស្រួល (ព. កា. ប្រើ​ជា អវកាស ក៏​បាន) ។ ព. កា. ថា : យើង​ទៅ​រក​គេ​កុំ​ចូល​ផ្តាស ត្រូវ​សុំ​ឱកាស​គេ​ជា​មុន កុំ​ស្រាប់​តែ​ចូល​ឲ្យ​ហួស​ស៊ុន គេ​ពុំ​ដឹង​មុន​កុំ​អាល​ចូល ។ នេះ​គឺ​ជា​សុជីវ​ធម៌ បវរ​ដែល​លោក​តែង​អនុកូល ឬ​អាច​ហៅ​ថា​ច្បាប់​ចេញ​ចូល ដូច្នេះ​ទៅ​វិញ​ក៏​សឹង​បាន ។ បើក​ឱកាស​ឲ្យ បើក​ផ្លូវ​ឬ​ទំនង​ឲ្យ, អនុញ្ញាត​ឲ្យ; បើក​កន្លែង​ឲ្យ, ឲ្យ​វេលា ។ មាន​ឱកាស មាន​ពេល​ទំនេរ, មាន​ទី​បន្លោះ ។ សូម​ឱកាស សូម​ពេល ។ល។ ឱកាស​ទាន (–សៈ–) ការ​ឲ្យ​ឱកាស, ការ​បើក​ឱកាស​ឲ្យ ។ ឱកាសប្បដិសេធ ការ​ឃាត់​ឬ​បិទ​ឱកាស ។ ឱកាស​លោក (–សៈ–) មើល​ក្នុង​ពាក្យ ត្រៃ​លោក ។ វរោកាស (បា. < វរ + ឱកាស) ឱកាស​ស្រួល ។ សុន្ទរោកាស (បា. សុន្ទរ + ឱកាស) ឱកាស​ល្អ ។ល។

កន្លែង​ធ្វើ​ការ​ មិន​មែន​ជា​វាល​ស្មៅ​ពណ៍​បៃតង​ខ្ចី ល្វឹងល្វើយ​ មាន​ខ្យល់​​ត្រជាក់​ ​ស្រស់ស្រាយ​ រីក​រាយ​​អារម្មណ៍​​​អី​ទេ តែ​វា​គឺ​ជា​កន្លែង​ប្រយុទ្ធ​ដ៏​ក្តៅ​គគុក​របស់​អ្នក​ទៅ​វិញ​ទេ។ មនុស្ស​មួយ​ចំនួន ​ពិត​ជា​មាន​ចំណេះដឹង មាន​សមត្ថភាព និង​ទេព​កោសល្យ ប៉ុន្តែ​​បែ​ជា​បាត់​បង់​ឱកាស​ល្អ​ដោយ​សារ​កំហុស ​៦ ​យ៉ាង ​ខាងក្រោមនេះទៅវិញ​​។ 

១. ពេលវេលា​តិច​ពេក ខ្ញុំមិន​អាច​ធ្វើ​វា​បាន​ទេ

ការងារ​ណា​ក៏ដោយ តែង​ត្រូវ​បាន​កំណត់់​ពេល​វេលា​បញ្ចប់​របស់​វា។ អ្នក​មិន​អាច​និយាយ​ត្អូញត្អែចំពោះពេលវេលា​ នៅពេល​ដែល​អ្នក​មិន​ទាន់​សិក្សា​ពី​ការងារ​នោះទេ ព្រោះ​បង្ហាញថា អ្នក​មិន​បាន​យល់ច្បាស់ពីទំហំការងារនោះ ឬ​​និយាយ​អោយ​ចំ​គឺ អ្នក​ខ្ជិល​។ បើ​សិន​ជា​រឿង​នេះ​កើត​ឡើង​រឿយ​ៗ អ្នក​រង​ចាំ​តែ​លិខិត​បញ្តេញចេញ​ទៅ​បាន​ហើយ កុំ​រំពឹង​លិខិតសរសើអី​។

២. ខ្ញុំ​មិន​ត្រូវការ​អ្នក​ជួយ​ទេ

វា​ពិត​ជា​ល្អណាស់​សម្រាប់​ការងារ​មួយ​ចំនួន​ដែល​អ្នក​អាច​គ្រប់គ្រង​ ឬ​ធ្វើវា​បាន​ដោយខ្លួន​ឯង ប៉ុន្តែអ្នកត្រូវចងចាំថា គ្រប់ការងារ​ទាំងអស់​ គឺត្រូវ​សហការ ឬចែករំលែក​អោយគ្នាដឹង ដើម្បីជៀសវាង​អវត្តមាន​របស់​អ្នក​ ហើយ​អ្នកផ្សេង​មិន​អាច​ធ្វើ​បន្ត​ពី​អ្នក​បាន​។ បើ​សិន​ជា​អ្នក​និយាយ​ពាក្យនេះរឿយៗ អ្នក​នឹង​ត្រូវ​បាន​គេ​ទំលាក់ពិន្ទុ ទោះជា​អ្នក​ធ្វើ​បាន​ ឬ​មិន​បាន​ក៏ដោយ​។

៣. ខ្ញុំមិន​អាច​ចេះតែធ្វើ​តាម​អ្នកនោះទេ

ពាក្យ​នេះ​មានទំងន់ខ្លាំង​ចំពោះផ្លូវ​ចិត្ត​​ក្នុង​ស្ថាប័ន។ ពេលខ្លះការងារ​មួយ​ចំនួនមិន​អាចធ្វើម្តង​ហើយត្រូវ​នោះទេ វាត្រូវ​ការ​ការកែលំអរ និងរិះ​គន់​មុន​នឹង​បិទបញ្ចប់​ ដូច្នេះ​ទោះជា​អ្នក​រងសម្ពាធ​ពីការរិះ​គន់ខ្លាំង​យ៉ាង​ណា​ក៏ដោយ អ្នក​មិន​អាច​បដិសេធ​បានទេ អ្នក​ត្រូវ​តែរហ័សរហួន​ធ្វើវាឡើង​វិញ​ ពុំ​នោះទេ ពិន្ទុ​របស់អ្នក​នឹង​ធ្លាក់ចុះ ហើយ​គេ​នឹងរងចាំតែអ្នកដាក់​ពាក្យសុំឈប់តែប៉ុណ្ណោះ។

៤. ទេ! នេះ​មិនមែន​ជា​ការងារ​របស់​ខ្ញុំ​ទេ​

នៅ​កន្លែង​ការងារ​ អ្នក​មិន​អាច​និយា​យ​ពាក្យ​ទាំង​នេះ​បាន​ទេ បើទោះ​ជា​អ្នកកំពុងរវល់​ថ្នាក់ណា​ក៏ដោយ ព្រោះ​ពាក្យ​ទាំង​នេះ​ នឹង​ធ្វើ​អោយ​អ្នក​គ្រប់​គ្រង​យល់​ភ្លាម​ថា អ្នក​មិន​ចូលចិត្ត​សហការ​ជា​មួយ​ស្ថាប័ន​ ឬ​កិច្ច​ការ​របស់​គេ​ទេ​ ដូច្នេះ​បើ​គេ​មាន​បំណង​លើក​តម្កើង​​អ្នក គេ​នឹង​ដកចិត្ត​វិញ​មិនខាន​។

៥. ខ្ញុំ​មិន​ធ្វើ​វា​ទេ​

ពាក្យ​នេះ ពិត​ជា​មានទំងន់​ខ្លាំង​មែនទែន ព្រោះ​វា​បញ្ជាក់​ច្បាស់ថា អ្នក​មិន​ចង់​រួម​ចំនែក​ ឬ​មិន​ចូល​ចិត្ត​រួម​ចំនែក​ក្នុងកិច្ច​ការ​នេះ​ទេ ដូច្នេះ​ អ្នក​អាច​ប្រឈម​មុខ​នឹង​ការ​បញ្តេញ​ចេញ​គ្រប់ពេលវេលា​។

៦. វាមិនមែន​ជា​កំហុស​របស់​ខ្ញុំ​ទេ​​

ជាការ​ពិត មនុស្ស​ណា​ម្នាក់​ក៏ដោយ ក៏​មិនដែល​ ឬ​​មិន​ចង់​ទទួល​ស្គាល់​ភាព​ទន់​ខ្សោយ ឬ​កំហុស​របស់​ខ្លួន​ដែរ​។ នៅ​កន្លែង​ការ​ងារ បើ​សិន​ជាមានបញ្ហា​អ្វី​កើត​ឡើង អ្នក​មិន​អាច​ឆ្លើយ​យក​រួច​ខ្លួន​ ថាវា​មិន​ជាប់ពាក់ព័ន្ធ​និង​អ្នក​នោះ​ឡើយ​ ព្រោះ​គ្រប់​ប្រតិបត្តិការ​ទាំង​អស់​នៅ​ក្នុង​កន្លែង​ធ្វើ​ការ​ គឺសុទ្ធ​តែ​ទទួលរួម​ចំនែក​ខាតបង់​រួមគ្នា​ទាំងអស់​​​។ បើអ្នកប្រើប្រាស់ពាក្យនេះ​នៅចំពោះ​មុខ​ប្រធាន​របស់អ្នក​ អ្នក​កុំ​រំពឹង​សោះ​ថា អ្នក​អាច​ឡើង​ប្រាក់ខែ ឬ​តំនែង ព្រោះគេនឹងរង់ចាំ​តែ​អ្នកដាក់ពាក្យសុំ​ចេញ​តែប៉ុណ្ណោះ​។

អ្នកត្រូវដឹងថា កន្លែងការងារ ប្រៀបដូចជា​​ផ្ទះថ្មីរបស់អ្នក គ្រួសារថ្មីរបស់អ្នក​ ព្រោះក្នុង​មួយថ្ងៃ​អ្នក​ចំណាយពេល​ ៨ ទៅ​ ១០ ​ម៉ោង ​នៅ​កន្លែង​ធ្វើការ គឺ​​ស្ទើ​តែ​ប្រហែល​​នឹង​ការ​​ចំណាយពេល​វេលា​នៅផ្ទះ​​ជួប​ជុំ​បងប្អូន ក្រុម​គ្រួសារ​របស់​អ្នក​ ដូច្នេះ​បើ​សិន​ជា​អ្នក​នៅតែ​ចាត់ទុក​ថាការងារ​ដែល​អ្នក​កំពុងធ្វើ​គឺគ្រាន់តែ​ធ្វើ​ដើម្បីប្រាក់ខែ ឬថា​​ធ្វើ​ឲ្យ​តែ​​គេ​ នោះ​អ្នក​នឹង​មិនអាចជោគ​ជ័យ​បានទេ​។ អ្នក​ចង់ជោគជ័យ អ្នក​ត្រូ​វ​គិត​ជានិច្ច​ថា ការ​ងារ​​ដែល​អ្នកកំពុងធ្វើ​ គឺជាការងាររបស់ខ្លួន​ឯង។

Post a Comment

Previous Post Next Post

SHANA ONLINE SHOP