F

Toyota ចាយលុយដល់ ១,៤ពាន់លានដុល្លារ ដើម្បីផលិតរថយន្តអគ្គិសនីកៅអី ៣ជួរ

ក្រុមហ៊ុន Toyota បាន​ប្រកាស​ថា ខ្លួន​នឹងដាក់ទុនវិនិយោគប្រមាណ ១,៤ពាន់លានដុល្លារ នៅរោងចក្រ​ក្នុងរដ្ឋ Indiana សហរដ្ឋអាមេរិក ដើម្បីផលិត​រថយន្តអគ្គិសនី SUV កៅអី៣ជួរ។


ការបន្ថែមទុននេះ នឹង​ធ្វើឱ្យការវិនិយោគ​របស់​ Toyota នៅក្នុង​រដ្ឋ Indiana កើនដល់ ៨ពាន់លានដុល្លារ។ គួរដឹងថា រោងចក្រ​នេះ គឺ​ជាទីកន្លែងផលិតរថយន្តល្បីៗដូចជា Sienna, Highlander, Grand Highlander និង Lexus TX ជាដើម។

ក្រៅពីរថយន្តអគ្គិសនី​ថ្មីកៅអី៣ជួរ រោងចក្រនេះ​ក៏នឹងបន្ថែមខ្សែចង្វាក់ផលិតកម្ម​អាគុយថ្មីផងដែរ។

ការវិនិយោគ​ថ្មីដ៏ច្រើនរបស់ Toyota នេះ ត្រូវបានគេដឹងថា គឺ​ចង់បញ្ចេញ​រថយន្តអគ្គិសនីថ្មី ដើម្បីប្រជែងជាមួយ​រថយន្ត Kia EV9។ ជាមួយ​គ្នានេះ ក៏មានការលើកឡើង​ថា Toyota គ្រោង​ផ្លាស់ប្តូរ Highlander ឱ្យទៅជាប្រភេទអគ្គិសនីសុទ្ធវិញ ដោយទុក Grand Highlander នៅប្រើម៉ាស៊ីនចំហេះក្នុងដដែល៕



Post a Comment

Previous Post Next Post

SHANA ONLINE SHOP