F

ការធ្វើដំណើរនៃជីវិតនេះ គឺខ្លីណាស់




ស្ត្រីចំណាស់ម្នាក់បានឡើងលើរត់ភ្លើង ហើយអង្គុយចុះ។ នៅ​កន្លែង​ឈប់​ ឬចំណតបន្ទាប់ ស្ត្រី​វ័យក្មេង​ដ៏​រឹង​មាំឡូយឆាយម្នាក់​ បាន​ឡើង​មក​អង្គុយ​ក្បែរ​ស្ត្រី​ចំណាស់នោះ បន្ទាប់មកក៏វាយ​គាត់​នឹង​កាបូប​ជាច្រើនដង​។ ពេល​ឃើញ​ស្ត្រី​ចំណាស់​នៅ​ស្ងៀម នារី​វ័យក្មេង​នោះ​ ក៏​សួរ​ថា៖

ហេតុ​អ្វី​បានជា​គាត់​មិន​ត្អូញត្អែរ ឬប្រតិកម្មតបមកវិញ នៅពេលដែលយើង​វាយ​យាយ​នឹង​កាបូបនោះ?

ស្ត្រីចំណាស់ឆ្លើយទាំងញញឹមថា៖ មិនបាច់និយាយឈ្លើយ ឬពិភាក្សារឿងមិនសំខាន់ទេ ព្រោះដំណើររបស់ខ្ញុំនៅក្បែរអ្នកគឺខ្លីណាស់ ព្រោះខ្ញុំនឹងចុះនៅចំណតបន្ទាប់។

ចម្លើយ​នេះ​ សម​នឹង​សរសេរ​ជា​ឃ្លាមាស​ថា៖ មិន​បាច់​ពិភាក្សា​រឿង​មិន​សំខាន់​អី​ទេ ព្រោះ​ដំណើរ​រួម​គ្នា​ខ្លី​ណាស់។ យើងម្នាក់ៗត្រូវតែយល់ថា ពេលវេលារបស់យើងនៅក្នុងពិភពលោកនេះខ្លីណាស់ ភាពងងឹតជាមួយនឹងការតស៊ូប្រយទ្ធ ការឈ្លោះប្រកែកគ្នាឥតប្រយោជន៍ ការច្រណែន ការមិនអត់ទោសឱ្យអ្នកដទៃ ការមិនសប្បាយចិត្ត ការត្អូញត្អែរ ខកចិត្ត អន់ចិត្ត តូចចិត្ត និងអាកប្បកិរិយាមិនសមរម្យ គឺជាការខ្ជះខ្ជាយពេលវេលា និងថាមពលដ៏គួរឱ្យអស់សំណើចបំផុត។         

តើមានអ្នកណាធ្វើឲ្យអ្នកខូចចិត្តទេ? សូមរក្សាភាពស្ងប់ស្ងាត់ មិនអើពើ។ ការធ្វើដំណើរ គឺខ្លីណាស់។
តើមាននរណាម្នាក់ក្បត់អ្នក បំភិតបំភ័យ បន្លំ ឬបន្ទាបបន្ថោកអ្នកទេ? សូមរក្សាភាពស្ងប់ស្ងាត់ មិនអើពើ។ ការធ្វើដំណើរ គឺខ្លីណាស់។    
តើមាននរណាម្នាក់ប្រមាថអ្នកដោយគ្មានហេតុផលទេ? សូមរក្សាភាពស្ងប់ស្ងាត់ មិនអើពើ។ ការធ្វើដំណើរ គឺខ្លីណាស់។        
តើអ្នកជិតខាងបានបញ្ចេញយោបល់លើការជជែកដែលអ្នកមិនចូលចិត្តទេ? សូមរក្សាភាពស្ងប់ស្ងាត់ មិនអើពើ ការធ្វើដំណើរ គឺខ្លីណាស់។     
ទោះមានបញ្ហាអ្វីក៏ដោយ សូមចាំថា ការធ្វើដំណើររបស់យើងជាមួយគ្នា គឺខ្លីណាស់។   

គ្មាននរណាម្នាក់ដឹងពីរយៈពេលនៃការធ្វើដំណើរច្បាស់នោះទេ។ គ្មាន​នរណា​ដឹង​ទេថា​ពេល​ណា​វា​នឹង​មក​ដល់​ចំណត​របស់​វា​ឡើយ។ ការ​ធ្វើ​ដំណើរ​របស់​យើង​ជាមួយ​គ្នា​ គឺ​ខ្លីណាស់​។ យើងគប្បីដឹងគុណដល់ក្រុមគ្រួសារ គ្រូ មិត្តភក្តិ និងអ្នកធ្លាប់ជួយ… សូមឲ្យយើងមានការគោរពចំពោះគ្នាទៅវិញទៅមក មេត្តាចំពោះគ្នា និងអត់ទោសចំពោះគ្នា នោះយើងនឹងពោរពេញទៅដោយការដឹងគុណ និងរីករាយ។

Post a Comment

Previous Post Next Post

SHANA ONLINE SHOP