មកដល់វ័យនេះទៅហើយ គ្មានអ្វីត្រូវលាក់បាំង ឬបិទបាំងពីអ្នកគាំទ្រនោះឡើយ ដោយតារាសម្ដែងស្រីដ៏ល្បីឈ្មោះរបស់ហុងកុងកញ្ញា Charmaine Sheh ហ៊ាននិយាយដោយចំហរថាខ្លួនធ្លាប់មានមិត្តប្រុសជាង ១០នាក់ នៅក្នុងកម្មវិធីទូរទស្សន៍មួយរបស់ចិន។
នៅក្នុងកម្មវិធីមួយផ្សាយនៅប្រទេសចិន កញ្ញា Charmaine Sheh ឬ បងមែន ដែលអ្នកគាំទ្រនៅកម្ពុជា ស្គាល់យ៉ាងច្បាស់តាមរយៈភាពយន្តភាគ TVB ដ៏ល្បី Queen of News ឬ រាជិនីសារព័ត៌មាន បាននិយាយដោយឥតលាក់លៀមថាខ្លួនធ្លាប់មានមិត្តប្រុសមិនក្រោម១០នាក់នោះឡើយ។ យ៉ាងណាមិញនៅក្នុងទំនាក់ទំនងទាំងបើកចំហរ និងលាក់លៀម របស់កំពូលតារាស្រីលំដាប់ជួរមុខរបស់ទូរទស្សន៍ TVB រូបនេះ មានទំនាក់ទំនងស្នេហាចំនួន២ ជាមួយនឹងបុរសសង្ហាជាតារាសម្ដែងល្បីដូចគ្នាដែលហ្វេនៗស្ដាយ ព្រោះសមគ្នាទាំងសមត្ថភាព ទាំងរូបសម្រស់ និងកម្រិតនៃភាពល្បីល្បាញ តែបែរជាត្រូវបែកបាក់គ្នាទៅវិញ។
Post a Comment