F

មកស្គាល់អ្វីដែលអាចផ្លាស់ប្តូរផ្នត់គំនិត និងជីវិតរបស់អ្នក



 



នេះជា ប្រយោគ ដែលអាចផ្លាស់ប្តូរផ្នត់គំនិត និងជីវិតរបស់អ្នក

១. កុំរំពឹងលើអ្វីទាំងអស់ ផ្ដល់តម្លៃលើអ្វីៗគ្រប់យ៉ាង។ ចេះត្រេកអរនឹងរឿងតូចតាចក្នុងជីវិតដើម្បីមានភាពស្ងប់ផ្លូវចិត្ត។

២. ធ្វើការឲ្យអស់ពីចិត្ត ហើយជឿជាក់ថាលទ្ធផលនឹងល្អប្រសើរ។ អ្នកកាន់តែខំប្រឹង អ្នកកាន់តែមានសំណាងល្អ។

៣. គ្រប់គ្រងត្រួតត្រាខ្លួនឯង ចៀសជាងត្រួតត្រាអ្នកដទៃ។ ការត្រួតត្រាអ្នកដទៃ គឺជាភាពខ្លាំង ប៉ុន្តែអំណាចដ៏ពិតប្រាកដគឺការត្រួតត្រាលើខ្លួនឯង។

៤. ឈប់ប្រាប់អ្នកដទៃគ្រប់រឿង។ មនុស្សជាច្រើនមិនខ្វល់ខ្វាយទេ ហើយមនុស្សខ្លះអាចចង់ឲ្យអ្នកមិនចម្រើនទៀតផង។

៥. ជ្រើសរើសមិត្តដោយភាពឆ្លាតវៃ។ របៀបដែលធ្វើឲ្យខ្លួនអ្នកកាន់តែរីកចម្រើនបានលឿន គឺសេពគប់ជាមួយមនុស្សដែលល្អប្រសើរជាងអ្នក។

៦. រៀនកាត់បន្ថយប្រតិកម្មលើរឿងខាងក្រៅ។ នៅពេលដែលអ្នកត្រួតត្រារបៀបដែលអ្នកមានប្រតិកម្មបានល្អ នោះមិនមានអ្នកណាអាចប្រើប្រាស់អ្នកជាឧបករណ៍បាននោះទេ។

Post a Comment

Previous Post Next Post

SHANA ONLINE SHOP